បច្ចុប្បន្ននេះ ខ្ញីត្រូវបានគេប្រើជាទូទៅទូទាំងពិភពលោក ព្រោះវាមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព។ តែទោះជាយ៉ាងណា វាក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពនៅក្នុងស្ថានភាពមួយចំនួន ដែរ។
ជាទូទៅខ្ញីត្រូវបានគេប្រើដើម្បីធ្វើជាម្ហូបអាហារ ហើយវាត្រូវបានគេយកមកធ្វើជាឱសថសម្រាប់ព្យាបាលជំងឺមួយចំនួនថែមទៀត។ ខ្ញីមានផ្ទុកអង់ស៊ីមជាច្រើនដែលជួយដល់ការរំលាយអាហារ និងការលាងសម្អាតជាតិពុលនៅក្នុងរាងកាយ។

លោក វេជ្ជបណ្ឌិត បានណែនាំមិនឲ្យប្រើខ្ញីច្រើនជាង ៤ ក្រាមទេ ក្នុងមួយថ្ងៃ ហើយប្រសិនបើអ្នកប្រើប្រាស់វាច្រើនជាងនេះ វាអាចធ្វើឲ្យអ្នកមានអការៈក្អួតចង្អោរ, ក្រហាយដើមទ្រូង និងមានការឈឺចាប់ជាដើម។
តើក្រុមមនុស្សប្រភេទណាដែលគួរជៀសវាងការប្រើខ្ញី?
ស្រ្តីមានផ្ទៃពោះ
ខ្ញីត្រូវបានហាមប្រាមសម្រាប់ស្រ្តីមានផ្ទៃពោះ ព្រោះវាអាចធ្វើឲ្យទារកកើតមកមិនគ្រប់ខែ។ ជាពិសេសអ្នកម្ដាយដែលមានផ្ទៃពោះស្ថិតក្នុងសប្ដាហ៍ចុងក្រោយ ពួកគេត្រូវជៀសវាងជាដាច់ខាត។
បុគ្គលដែលស្គមពេក
ខ្ញីមានសមត្ថភាពក្នុងការទប់ស្កាត់ការឃ្លានអាហារ និងជម្រុញដំណើរការដុតបំផ្លាញជាតិខ្លាញ់។ ហេតុនេះហើយបានជាមនុស្សដែលមានទម្ងន់តិច គួរតែជៀសវាងការប្រើប្រាស់ខ្ញី ព្រមទាំងអាហារបំប៉នផ្សេងៗដែលធ្វើពីខ្ញីផងដែរ។
បុគ្គលដែលមានបញ្ហាឈាម
ខ្ញីធ្វើឲ្យមានភាពប្រសើរឡើងនូវចលនាចរន្ដឈាម និងជម្រុញលំហូរឈាម។ ទោះជាយ៉ាងណា វាអាចមានឥទ្ធិពលក្នុងការប្រឆាំងសម្រាប់មនុស្សដែលមានការកង្វះឈាម ដែលស្ទះប្រូតេអ៊ីន និងទទួលរងពីជំងឺ។ ការទទួលទានខ្ញីក្នុងករណីនេះ អាចឲ្យមានផលអាក្រក់ និងបង្កជាជំងឺលើសឈាមផងដែរ។
អ្នកដែលកំពុងប្រើថ្នាំដើម្បីព្យាបាល
មនុស្សដែលមានជំងឺទឹកនោមផ្អែម និងមានបញ្ហាជាមួយឈាម គួរតែជៀសវាងជាដាច់ខាត់ក្នុងការប្រើប្រាស់ខ្ញី ព្រោះវាអាចនាំមានផលវិបាកដល់សុខភាពកាន់តែធ្ងន់ធ្ងរ។ អ្នកមិនត្រូវប្រើវាស្របពេលជាមួយគ្នាដែលកំពុងប្រើថ្នាំប្រឆាំងកំណក ឈាម និងថ្នាំទឹកនោមផ្អែមទេ។
0 comments:
Post a Comment